១៤ «មើល! ខ្ញុំជិតស្លាប់ហើយ។ ឯអ្នករាល់គ្នាក៏ដឹងច្បាស់ក្នុងចិត្តថា សេចក្ដីសន្យាដ៏ប្រសើរទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអ្នករាល់គ្នា គ្មានប្រសាសន៍ណាមួយដែលមិនកើតឡើងឡើយ។ សេចក្ដីសន្យាទាំងអស់បានសម្រេច គ្មានពាក្យណាមួយដែលមិនក្លាយជាការពិតទេ។+