-
យ៉ូស្វេ ៩:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ប៉ុន្តែ ពួកបណ្ដាជនអ៊ីស្រាអែលមិនបានវាយប្រហារពួកគេទេ ដោយសារពួកមេបណ្ដាជនបានស្បថនឹងពួកគេដោយនូវនាមព្រះយេហូវ៉ា+ជាព្រះនៃជនជាតិអ៊ីស្រាអែលរួចហើយ។ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលទាំងអស់ក៏តាំងរអ៊ូរទាំនឹងពួកមេបណ្ដាជនទាំងនោះ។ ១៩ ម្ល៉ោះហើយ ពួកមេទាំងអស់បាននិយាយទៅកាន់បណ្ដាជនទាំងមូលថា៖ «យើងបានស្បថនឹងពួកគេដោយនូវនាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលរួចហើយ។ ហេតុនេះ យើងគ្មានសិទ្ធិធ្វើបាបពួកគេទេ។ ២០ ប៉ុន្តែ យើងត្រូវធ្វើយ៉ាងនេះវិញ គឺយើងត្រូវទុកជីវិតឲ្យពួកគេ ដើម្បីកុំឲ្យព្រះទាស់ចិត្តនឹងយើង ព្រោះយើងបានស្បថនឹងពួកគេហើយ»។+
-
-
អ្នកសម្រេចក្ដី ១១:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ យែបថាក៏ត្រឡប់មកផ្ទះនៅក្រុងមីសប៉ាវិញ។+ ពេលគាត់មកដល់ មើលហ្ន៎! កូនស្រីរបស់គាត់ចេញមកទទួលគាត់ ទាំងវាយស្គរដៃ* និងរាំផង! នាងជាកូនស្រីតែមួយគត់របស់គាត់។ ក្រៅពីនាង គាត់គ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ។ ៣៥ ពេលគាត់ឃើញកូនស្រីចេញមក គាត់ហែកអាវ ហើយនិយាយថា៖ «ឱកូនសម្លាញ់អើយ! កូនធ្វើឲ្យចិត្តពុកខ្ទេចខ្ទាំអស់ហើយ ព្រោះកូនហើយជាអ្នកដែលពុកត្រូវបណ្ដេញចេញ។ ពុកបានសន្យានឹងព្រះយេហូវ៉ារួចហើយ ពុកមិនអាចលេបសម្ដីវិញបានទេ»។+
-