៩ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យទឹកនៅក្រោមមេឃប្រមូលផ្ដុំនៅកន្លែងមួយ ហើយចូរឲ្យទីគោកផុសឡើង»។+ នោះក៏កើតឡើងដូច្នោះ។ ១០ ព្រះបានហៅទីគោកនោះថាដី+ ហើយហៅទឹកដែលបានប្រមូលផ្ដុំនោះថាសមុទ្រ។+ រួចមក ព្រះបានឃើញថាអ្វីទាំងនោះគឺល្អ។+