២០ ឱព្រះយេហូវ៉ា សូមមេត្តាមើលចុះ ខ្ញុំរងទុក្ខពន់ពេកក្រៃ។
ក្នុងខ្លួនខ្ញុំរមួលនៅមិនសុខ។
ចិត្តខ្ញុំសែនឈឺរកថ្លែងពុំបាន ព្រោះខ្ញុំពិតជាបានបះបោរប្រឆាំងយ៉ាងខ្លាំង។+
នៅខាងក្រៅផ្ទះមានដាវចាំសម្លាប់+ ឯនៅខាងក្នុងផ្ទះក៏មានសេចក្ដីស្លាប់ដែរ។