-
អែសរ៉ា ១:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១ នៅឆ្នាំទី១ក្នុងរាជ្យស៊ីរូស+ជាស្ដេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលឲ្យចិត្តគាត់ចេញសេចក្ដីប្រកាសមួយនៅទូទាំងរាជាណាចក្ររបស់គាត់។+ ព្រះយេហូវ៉ាបានធ្វើដូច្នេះ ដើម្បីឲ្យប្រសាសន៍របស់លោកតាមរយៈយេរេមា+បានក្លាយជាការពិត។ ការប្រកាសនោះមានសេចក្ដីដូចតទៅ៖
២ «ស៊ីរូសជាស្ដេចស្រុកពើស៊ីបានមានប្រសាសន៍ដូច្នេះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រទាំងប៉ុន្មាននៅផែនដី+ មកក្នុងកណ្ដាប់ដៃខ្ញុំ ហើយលោកបានបង្គាប់ខ្ញុំឲ្យសង់វិហារមួយជូនលោក នៅក្រុងយេរូសាឡិម*+ក្នុងស្រុកយូដា។
-