-
ដើមកំណើត ២៣:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ «ខ្ញុំជាជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា+ ដូច្នេះសូមលក់ដីមួយកន្លែងឲ្យខ្ញុំ ដើម្បីខ្ញុំអាចបញ្ចុះសពប្រពន្ធខ្ញុំនៅទីនេះ»។
-
-
ប្រវត្តិហេតុទី១ ១៦:១៩-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ គឺក្នុងកាលដែលអ្នករាល់គ្នាមានចំនួនតិចនៅឡើយ
គឺក្នុងកាលដែលអ្នករាល់គ្នានៅក្នុងស្រុកនោះជាជនបរទេស។+
២០ កាលនោះ ពួកគេបានដើរពីស្រុកមួយទៅស្រុកមួយ
ពីរាជាណាចក្រមួយទៅរាជាណាចក្រមួយ។+
២១ លោកមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនពួកគេឡើយ។+
ប៉ុន្តែ លោកបានប្រដៅស្ដេចនានាដើម្បីការពារពួកគេ។+
២២ លោកបានមានប្រសាសន៍ថា៖ ‹កុំប៉ះពាល់ពួកអ្នកដែលខ្ញុំបានរើសតាំងឲ្យសោះ
ហើយកុំធ្វើបាបពួកអ្នកប្រកាសទំនាយរបស់ខ្ញុំឡើយ›។+
-
-
សកម្មភាព ៧:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ គាត់ក៏ចាកចេញពីស្រុកខាល់ដេទៅតាំងលំនៅ នៅក្រុងហារ៉ាន។ ក្រោយពីឪពុកគាត់ស្លាប់+ ព្រះនាំគាត់ឲ្យដូរលំនៅពីកន្លែងនោះមកកាន់ស្រុកនេះ ដែលអ្នករាល់គ្នាកំពុងរស់នៅ។+ ៥ ក៏ប៉ុន្តែ ព្រះមិនបានឲ្យមត៌កដល់គាត់ក្នុងស្រុកនេះឡើយ សូម្បីតែដីប៉ុនបាតជើង តែលោកបានសន្យាឲ្យស្រុកនេះជាកម្មសិទ្ធិដល់គាត់និងដល់ពូជពង្សរបស់គាត់ដែលកើតតៗមក+ ទោះជាគាត់មិនទាន់មានកូនក៏ដោយ។
-