-
ដំណើរចាកចេញ ៩:២៣-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ដូច្នេះ ម៉ូសេបានលើកដំបងតម្រង់ទៅលើមេឃ ហើយព្រះយេហូវ៉ាបានធ្វើឲ្យមានផ្គរលាន់ ដុំទឹកកក និងភ្លើង*ធ្លាក់មកលើផែនដី។ ព្រះយេហូវ៉ាធ្វើឲ្យដុំទឹកកកធ្លាក់ឥតឈប់មកលើស្រុកអេហ្ស៊ីប។ ២៤ ពេលដែលដុំទឹកកកធ្លាក់មក ក៏មានភ្លើងព្រមជាមួយគ្នាដែរ។ ដុំទឹកកកនោះធ្លាក់ខ្លាំងណាស់ ហើយតាំងពីមានប្រជាជាតិអេហ្ស៊ីប មិនដែលមានដូច្នោះឡើយ។+ ២៥ ដុំទឹកកកនោះបានបំផ្លាញអ្វីៗទាំងអស់ដែលនៅឯវាល ទាំងមនុស្ស ទាំងសត្វ ទាំងផលដំណាំគ្រប់យ៉ាងនិងដើមឈើដុះនៅឯវាល។+ ២៦ ឯតំបន់កូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅនោះ គ្មានដុំទឹកកកធ្លាក់មកទេ។+
-