-
ដំណើរចាកចេញ ១០:១៣-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ភ្លាមនោះ ម៉ូសេបានលើកដំបងទៅលើស្រុកអេហ្ស៊ីប ហើយព្រះយេហូវ៉ាបានបណ្ដាលឲ្យខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់នោះបានបក់នាំហ្វូងកណ្ដូបមក។ ១៤ ហ្វូងកណ្ដូបបានហើរទៅទុំនៅពាសពេញទឹកដីស្រុកអេហ្ស៊ីប។+ ពួកវាមានច្រើនក្រៃលែងដល់ម្ល៉េះ+បានជាគេមិនដែលឃើញឡើយ គឺតាំងពីមុនរហូតដល់សព្វថ្ងៃ ហើយក៏នឹងមិនមានដូច្នោះទៀតដែរ។ ១៥ ហ្វូងកណ្ដូបបានគ្របដណ្ដប់លើផ្ទៃដីស្រុកអេហ្ស៊ីបទាំងមូល ធ្វើឲ្យផ្ទៃដីនោះទៅជាខ្មៅងងឹត។ ពួកវាបានស៊ីបំផ្លាញរុក្ខជាតិទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ក្រោយពីដុំទឹកកកធ្លាក់។ ក្នុងស្រុកអេហ្ស៊ីបទាំងមូល គ្មានសល់ស្លឹកឈើឬរុក្ខជាតិខៀវខ្ចីនៅឯវាលឡើយ។
-