បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១២:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​អាប់រ៉ាម ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ+ដល់​កូន​ចៅ*អ្នក​»។+ ដូច្នេះ គាត់​ក៏​បាន​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ដែល​លោក​បាន​លេច​មក​ជួប​គាត់។

  • ដើមកំណើត ១៥:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​សូម​អ្នក​ដឹង​ជា​មុន​ថា កូន​ចៅ*របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ជន​បរទេស​នៅ​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន ហើយ​ពួក​អ្នក​ស្រុក​នោះ​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ ថែម​ទាំង​ធ្វើ​ទុក្ខ​ពួក​គេ​អស់​រយៈ​ពេល​៤០០​ឆ្នាំ។+ ១៤ ប៉ុន្តែ ខ្ញុំ​នឹង​វិនិច្ឆ័យ​ប្រជា​ជាតិ​ដែល​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ+ ហើយ​ក្រោយ​មក​កូន​ចៅ*អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ​ទាំង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+

  • ដំណើរចាកចេញ ២:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ក្រោយ​មក ព្រះ​បាន​ឮ​សូរ​ស្រែក​ថ្ងូរ​របស់​ពួក​គេ+ ហើយ​លោក​ក៏​នឹក​ចាំ​អំពី​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។+

  • ការបំភ្លឺច្បាប់ ៩:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ អ្នក​រាល់​គ្នា​អាច​ចូល​ទៅ​ដណ្ដើម​យក​ស្រុក​របស់​ពួក​គេ​បាន មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​ជា​មនុស្ស​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ឡើយ តែ​គឺ​ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ប្រជា​ជាតិ​ទាំង​នោះ​ទេ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។+ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ដើម្បី​បំពេញ​តាម​ពាក្យ​សម្បថ​ដែល​លោក​បាន​ស្បថ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប+ដែល​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក