-
ជំរឿនបណ្ដាជន ១៦:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ រួចនិយាយទៅកាន់កូរ៉ានិងពួកអ្នកគាំទ្រគាត់ថា៖ «នៅព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថាអ្នកណាជារបស់ផងលោក+ ព្រមទាំងអ្នកណាគឺបរិសុទ្ធ និងអ្នកណាត្រូវចូលទៅជិតលោក។+ អ្នកណាដែលលោកជ្រើសរើស+ គឺអ្នកនោះហើយដែលត្រូវចូលទៅជិតលោក។ ៦ សូមធ្វើដូចតទៅនេះ៖ កូរ៉ានិងពួកអ្នកដែលគាំទ្រគាត់+ ត្រូវកាន់ប្រដាប់ដាក់រងើកភ្លើងមក+ ៧ ហើយដាក់ភ្លើងលើនោះ រួចដុតគ្រឿងក្រអូបពីលើ នៅចំពោះព្រះយេហូវ៉ានាថ្ងៃស្អែក។ អ្នកណាដែលព្រះយេហូវ៉ាជ្រើសរើស+ គឺអ្នកនោះហើយដែលបរិសុទ្ធ។ ឱកូនចៅលេវីអើយ!+ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
-