-
អេសាយ ៤៥:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៥ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ស៊ីរូស+ជាអ្នកដែលលោកបានរើសតាំង ហើយលោកបានកាន់ដៃស្ដាំគាត់+
ដើម្បីបង្ក្រាបប្រជាជាតិនានានៅចំពោះមុខគាត់+
ដើម្បីដកអាវុធពីបណ្ដាស្ដេច និងដើម្បីបើកទ្វារទាំងពីរនៅចំពោះមុខគាត់
យ៉ាងនេះ ខ្លោងទ្វារចូលក្រុងនឹងមិនត្រូវបិទទេ។ លោកមានប្រសាសន៍ដូចតទៅ៖
២ «ខ្ញុំនឹងទៅមុនអ្នក+ ខ្ញុំនឹងពង្រាបទីទួលទាំងឡាយ។
ខ្ញុំនឹងកម្ទេចទ្វារស្ពាន់ទាំងនោះ ហើយខ្ញុំនឹងបំបាក់រនុកដែកទាំងប៉ុន្មាន។+
-