-
បណ្ដាស្ដេចទី១ ១៧:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ គ្រានោះ អេលីយ៉ា*+ជាអ្នកភូមិធេសប៊ីក្នុងស្រុកគីលាត+ បាននិយាយទៅអាហាប់ថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ ហើយជាព្រះនៃជនជាតិអ៊ីស្រាអែល ជាព្រះដែលខ្ញុំកំពុងបម្រើថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះនឹងគ្មានសន្សើមឬភ្លៀងទេ លើកលែងតែខ្ញុំបង្គាប់ឲ្យមាន!»។+
-
-
បណ្ដាស្ដេចទី១ ១៧:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ មិនយូរក្រោយមក ទឹកជ្រោះក៏រីងអស់+ ព្រោះគ្មានភ្លៀងនៅក្នុងស្រុកនោះទេ។
-
-
អេសាយ ៤២:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ខ្ញុំនឹងបំផ្លាញភ្នំនិងទីទួលទាំងឡាយ
ព្រមទាំងធ្វើឲ្យរុក្ខជាតិទាំងអស់នៅលើនោះក្រៀមស្វិតទៅ។
ខ្ញុំនឹងធ្វើឲ្យទន្លេនានាប្រែទៅជាកោះ
ហើយធ្វើឲ្យបឹងត្រែងទាំងប៉ុន្មានរីងស្ងួតអស់។+
-
-
អេម៉ុស ៤:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ‹បន្ថែមទៀត ខ្ញុំបានធ្វើឲ្យមេឃរាំងភ្លៀងបីខែមុនរដូវច្រូតកាត់។+
ខ្ញុំបង្អុរភ្លៀងនៅក្រុងមួយ តែក្រុងមួយទៀតគ្មានភ្លៀងទេ
នៅដីមួយកន្លែងមានភ្លៀងជោកជាំ តែដីមួយកន្លែងទៀតហួតហែង។
-