-
សាំយូអែលទី២ ២២:២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ គាត់ពោលថា៖
«ព្រះយេហូវ៉ាជាថ្មដា និងជាទីមាំមួនរបស់ខ្ញុំ+ ហើយលោកជាអ្នកសង្គ្រោះខ្ញុំ។+
៣ ព្រះជាថ្មដារបស់ខ្ញុំ+ និងជាអ្នកដែលខ្ញុំពឹងជ្រក
លោកជាខែល+ ជាអ្នកសង្គ្រោះដែលពេញទៅដោយឫទ្ធានុភាពខ្លាំងក្លា*និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ+
លោកជាកន្លែងលាក់ខ្លួនរបស់ខ្ញុំ+ ជាអ្នកស្រោចស្រង់ខ្ញុំ+និងជាអ្នកដែលជួយខ្ញុំឲ្យរួចពីអំពើឃោរឃៅ។
៤ ខ្ញុំហៅរកព្រះយេហូវ៉ា ជាព្រះដែលសមទទួលការសរសើរ
ហើយលោកនឹងរំដោះខ្ញុំពីសត្រូវទាំងឡាយ។
-