-
សាំយូអែលទី១ ២:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ធ្នូរបស់មនុស្សខ្លាំងពូកែបានបាក់បែកខ្ទេចខ្ទីអស់ទៅ
ប៉ុន្តែពួកអ្នកដែលខ្សោយ បានទទួលកម្លាំងឡើងវិញ។+
-
-
អេសាយ ៤០:២៩-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ លោកផ្ដល់កម្លាំងដល់អ្នកដែលល្វើយ
ហើយចំពោះអ្នកដែលខ្សោយ* លោកផ្ដល់កម្លាំងខ្លាំងក្លាដល់ពួកគេ។+
៣០ ក្មេងប្រុសៗនឹងអស់កម្លាំង ហើយល្ហិតល្ហៃទៅ
ឯពួកយុវជននឹងជំពប់ ហើយដួលចុះ។
៣១ ប៉ុន្តែ អស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងទទួលកម្លាំងឡើងវិញ។
ពួកគេនឹងត្រដាងស្លាបហោះដូចជាឥន្ទ្រី។+
ពួកគេនឹងរត់ ហើយមិនចេះហត់ទេ
ពួកគេនឹងដើរ ហើយក៏មិនចេះអស់កម្លាំងដែរ»។+
-