-
សាំយូអែលទី២ ១៥:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ អាប់សាឡំតែងតែក្រោកពីព្រលឹម ហើយឈរនៅក្បែរផ្លូវចូលកំពែងក្រុង។+ ពេលអ្នកណាម្នាក់មានរឿងក្ដី ហើយចង់ចូលទៅជួបស្ដេចដើម្បីឲ្យស្ដេចជួយដោះស្រាយ+ នោះអាប់សាឡំតែងតែហៅអ្នកនោះមកសួរថា៖ «តើអ្នកមកពីណា?»។ គេឆ្លើយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោក មកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ ៣ រាល់ដង អាប់សាឡំនិយាយថា៖ «មើល! រឿងក្ដីរបស់អ្នកគឺត្រឹមត្រូវហើយ។ ប៉ុន្តែ ស្ដេចមិនបានឲ្យអ្នកណាម្នាក់មកដោះស្រាយឲ្យអ្នកទេ»។
-
-
ចម្រៀងសរសើរព្រះ ៣១:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ សូមឲ្យមនុស្សកុហកនិយាយមិនចេញ+
គឺមនុស្សដែលអួតអាងទាស់នឹងមនុស្សសុចរិតដោយពោលពាក្យក្អេងក្អាងនិងប្រមាថមើលងាយ។
-