បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១:១៦-២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ​«​បង​ប្អូន​អើយ ពាក្យ​ដែល​ដាវីឌ​បាន​និយាយ​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ ត្រូវ​សម្រេច​ជា​ចាំ​បាច់។ គាត់​បាន​និយាយ​អំពី​យូដាស+ដែល​បាន​នាំ​ផ្លូវ​គេ​មក​ចាប់​ខ្លួន​លោក​យេស៊ូ។+ ១៧ ព្រោះ​គាត់​ធ្លាប់​នៅ​ក្នុង​ក្រុម​យើង+ ក៏​ធ្លាប់​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​នេះ​ដែរ។ ១៨ (​ម្ល៉ោះ​ហើយ បុរស​នេះ​ឯង​បាន​យក​ប្រាក់​ឈ្នួល​ពី​អំពើ​ទុច្ចរិត​ទៅ​ទិញ​វាល​មួយ+ ហើយ​គាត់​បាន​ធ្លាក់​ក្បាល​ចុះ​ក្រោម បែក​ពោះ​ធ្លាយ​ពោះ​វៀន​ចេញ​មក។+ ១៩ អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់​បាន​ដឹង​ឮ​អំពី​រឿង​នេះ។ ដូច្នេះ វាល​នោះ​បាន​ត្រូវ​ហៅ​តាម​ភាសា​របស់​ពួក​គេ​ថា​អាកិលដាម៉ា ដែល​មាន​ន័យ​ថា​«​វាលឈាម​»​)។ ២០ ព្រោះ​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ​ចែង​ថា​៖ ‹សូម​ឲ្យ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​សូម​កុំ​ឲ្យ​អ្នក​ណា​ស្នាក់​នៅ​ទី​នោះ​ត​ទៅ​ទៀត›+ ហើយ​‹សូម​ឲ្យ​អ្នក​ឯ​ទៀត​យក​តំណែង​ត្រួត​ពិនិត្យ​របស់​គាត់›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក