បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២២:៤៣, ៤៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៣ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​ដាវីឌ+ហៅ​គ្រិស្ត​ថា​លោក​ម្ចាស់ ពេល​គាត់​និយាយ​ថា​៖ ៤៤ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›?+

  • ម៉ាកុស ១២:៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ ប៉ុន្តែ ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ ដាវីឌ​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›។+

  • លូកា ២០:៤២, ៤៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ ព្រោះ​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ដាវីឌ​ផ្ទាល់​ពោល​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ ៤៣ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»​›។+

  • សកម្មភាព ២:៣៤, ៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ ប៉ុន្តែ​គាត់​បាន​និយាយ​ដោយ​ផ្ទាល់​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​លោក​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ ៣៥ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក ជា​កំណល់​កល់​ជើង​អ្នក​»​›។+

  • កូរិនថូសទី១ ១៥:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ព្រោះ​លោក​ត្រូវ​គ្រប់​គ្រង​ជា​ស្ដេច រហូត​ដល់​ព្រះ​ដាក់​សត្រូវ​ទាំង​អស់​នៅ​ក្រោម​បាត​ជើង​លោក។+

  • ហេប្រឺ ១:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ បុត្រ​នោះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​សិរី​រុង​រឿង​របស់​ព្រះ+ ហើយ​ក៏​មាន​បុគ្គលិក​លក្ខណៈ​ដូច​ព្រះ​ទាំង​ស្រុង។+ បុត្រ​នោះ​ទ្រ​ទ្រង់​អ្វី​ៗ​ទាំង​អស់​ដោយ​ប្រសាសន៍​ដ៏​មាន​ឫទ្ធានុភាព​របស់​លោក ហើយ​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថាន​សួគ៌+ បន្ទាប់​ពី​បាន​ជម្រះ​យើង​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​ការ​ខុស​ឆ្គង*របស់​យើង។+

  • ហេប្រឺ ១:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ទេវតា​ណា​ផ្សេង​ទៀត​ឬ​ទេ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»​?+

  • ហេប្រឺ ១០:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ចំណែក​លោក​វិញ លោក​បាន​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​មួយ​ដង​ជា​ការ​ស្រេច រួច​លោក​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។+ ១៣ ចាប់​ពី​ពេល​នោះ លោក​រង់​ចាំ​រហូត​ដល់​ពួក​សត្រូវ​របស់​លោក​បាន​ត្រូវ​ដាក់​ជា​កំណល់​កល់​ជើង​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក