បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៤:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ឯ​ម៉េលគីសេដិក+ គាត់​ជា​ស្ដេច​ក្រុង​សាឡិម+និង​ជា​សង្ឃ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។+ ពេល​គាត់​មក​ជួប​អាប់រ៉ាម គាត់​បាន​យក​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ជា​មួយ​ដែរ។

  • ហេប្រឺ ៥:៥, ៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ដូច​គ្នា​ដែរ គ្រិស្ត​មិន​បាន​តម្កើង​ខ្លួន+ឲ្យ​មាន​ឋានៈ​ជា​សម្ដេច​សង្ឃ​ទេ ប៉ុន្តែ​លោក​បាន​ត្រូវ​តម្កើង​ដោយ​ព្រះ​ដែល​បាន​មាន​ប្រសាសន៍​ទៅ​លោក​ថា​៖ ​«​អ្នក​ជា​បុត្រ​របស់​ខ្ញុំ ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​បិតា​របស់​អ្នក​»។+ ៦ ម្យ៉ាង​ទៀត ព្រះ​មាន​ប្រសាសន៍​នៅ​បទ​គម្ពីរ​មួយ​ផ្សេង​ទៀត​ថា​៖ ​«​អ្នក​ជា​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក​»។+

  • ហេប្រឺ ៦:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ សេចក្ដី​សង្ឃឹម​នេះ+ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ ហើយ​សេចក្ដី​សង្ឃឹម​នេះ​នាំ​យើង​ចូល​ហួស​វាំងនន+ ២០ ជា​កន្លែង​ដែល​អ្នក​បើក​ផ្លូវ​បាន​ចូល​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង គឺ​លោក​យេស៊ូ+ដែល​បាន​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក។+

  • ហេប្រឺ ៧:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ មិន​មាន​កំណត់​ត្រា​អំពី​ឪពុក ម្ដាយ ពង្សាវតារ និង​អំពី​ថ្ងៃ​កើត​ឬ​ថ្ងៃ​ស្លាប់​របស់​ស្ដេច​នោះ​ទេ តែ​ស្ដេច​នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​ដូច​ជា​បុត្រ​របស់​ព្រះ។ ហេតុ​នេះ គាត់​គឺ​ជា​សង្ឃ​ជា​ដរាប។+

  • ហេប្រឺ ៧:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ការ​រៀបចំ​ឲ្យ​មាន​សង្ឃ​ពី​កុល​សម្ព័ន្ធ​លេវី គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ម៉ូសេ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល។ បើ​សង្ឃ​ពី​កុល​សម្ព័ន្ធ​លេវី​អាច​នាំ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ+ តើ​យើង​ត្រូវ​ការ​សង្ឃ​ម្នាក់​ទៀត​តាម​របៀប​ដូច​ម៉េលគីសេដិក​ឬ​ទេ?+ តើ​ការ​មាន​សង្ឃ​តាម​របៀប​ដូច​អេរ៉ុន មិន​គ្រប់​គ្រាន់​ឬ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក