-
ការបំភ្លឺច្បាប់ ១៥:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «បើបងប្អូនរបស់អ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ឲ្យ នោះអ្នករាល់គ្នាមិនត្រូវមានចិត្តកំណាញ់ ឬធ្វើមិនដឹងមិនឮនឹងគាត់ឡើយ។+ ៨ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបង្ហាញចិត្តទូលាយចំពោះបងប្អូនរបស់អ្នករាល់គ្នា+ ហើយឲ្យគាត់ខ្ចីតាមដែលគាត់ត្រូវការ។
-
-
ចម្រៀងសរសើរព្រះ ៤១:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤១ អ្នកណាដែលយកចិត្តទុកដាក់ចំពោះមនុស្សទន់ទាប
អ្នកនោះមានសុភមង្គលហើយ+
ព្រះយេហូវ៉ានឹងសង្គ្រោះគាត់ក្នុងថ្ងៃដែលគាត់ជួបអន្តរាយ។
-
-
លូកា ៦:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាឲ្យអ្នកណាខ្ចី* ហើយសង្ឃឹមថាអ្នកនោះនឹងសងវិញ តើមានគុណបំណាច់អ្វី?+ សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ឲ្យអ្នកផ្សេងទៀតដែលប្រព្រឹត្តអំពើខុសឆ្គងខ្ចីដែរ ដើម្បីអាចទទួលសំណងគ្រប់ចំនួន។ ៣៥ ផ្ទុយទៅវិញ ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តអំពើល្អ ថែមទាំងឲ្យគេខ្ចី ដោយមិនសង្ឃឹមថាគេនឹងសងវិញឡើយ។+ បើធ្វើដូច្នេះ អ្នករាល់គ្នានឹងមានរង្វាន់យ៉ាងធំ ហើយនឹងទៅជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ពីព្រោះលោកមានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត។+
-