បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១៣៥:១៥-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ រូប​ព្រះ​របស់​ប្រជា​ជាតិ​នា​នា​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​និង​មាស

      ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។+

      ១៦ រូប​ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​អាច​និយាយ+

      មាន​ភ្នែក តែ​មើល​មិន​ឃើញ។

      ១៧ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ

      មាន​ច្រមុះ តែ​គ្មាន​ដង្ហើម។+

      ១៨ មនុស្ស​ដែល​ធ្វើ​រូប​ព្រះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ទុក​ចិត្ត​រូប​ទាំង​នោះ

      នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។+

  • អេសាយ ៤០:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ជាង​ម្នាក់​ឆ្លាក់​រូប​ព្រះ* ហើយ​ស្រោប​រូប​នោះ​ដោយ​មាស+ រួច​ភ្ជាប់​នឹង​ខ្សែ​ប្រាក់។

  • អេសាយ ៤៦:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ មាន​អ្នក​ខ្លះ​ចាក់​មាស​ជា​ច្រើន​ចេញ​ពី​ថង់​ប្រាក់​របស់​ខ្លួន

      ហើយ​ពួក​គេ​ថ្លឹង​ដុំ​ប្រាក់​លើ​ជញ្ជីង។

      រួច​ពួក​គេ​ជួល​ជាង​ឲ្យ​មក​ធ្វើ​រូប​ព្រះ​មួយ។+

      ក្រោយ​មក ពួក​គេ​ក្រាប​ខ្លួន​គោរព​ដល់​រូប​នោះ គឺ​ពួក​គេ​គោរព​បូជា​រូប​នោះ​តែ​ម្ដង។+

  • យេរេមា ១០:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ទំនៀម​ទម្លាប់​សាសនា​របស់​ពួក​គេ​គឺ​ឥត​ប្រយោជន៍​ទេ

      ព្រោះ​រូប​ព្រះ​របស់​ពួក​គេ​គ្រាន់​តែ​ជា​ឈើ

      ដែល​ជាង​បាន​កាប់​ពី​ព្រៃ​យក​មក​ឆ្លាក់​ប៉ុណ្ណោះ។+

       ៤ ជាង​បាន​ស្រោប​រូប​នោះ​ដោយ​មាស​និង​ប្រាក់+

      ហើយ​យក​ដែក​គោល​មក​ដំ​ភ្ជាប់​ដើម្បី​កុំ​ឲ្យ​រូប​នោះ​ដួល។+

  • យេរេមា ១០:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ល្ងី​ល្ងើ​និង​មិន​សម​ហេតុ​ផល។+

      ការ​ណែនាំ​ពី​រូប​ព្រះ​ដែល​ធ្វើ​ពី​ឈើ គឺ​គ្មាន​ប្រយោជន៍​ទេ។+

       ៩ ពួក​គេ​បាន​នាំ​យក​បន្ទះ​ប្រាក់​ពី​តើស៊ីស+ និង​មាស​ពី​អ៊ូផាស

      ដើម្បី​ឲ្យ​ជាង​ស្រោប​រូប​ព្រះ​ទាំង​នោះ។

      រួច​បំពាក់​រូប​ទាំង​នោះ​ដោយ​ក្រណាត់​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ​និង​អំបោះ​ពណ៌​ស្វាយ​ដែល​ធ្វើ​ពី​រោម​ចៀម។

      រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​ពួក​ជាង​ដ៏​ប៉ិន​ប្រសប់។

  • សកម្មភាព ១៩:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ប៉ុន្តែ ឥឡូវ​អ្នក​រាល់​គ្នា​ឃើញ​និង​ឮ​ហើយ ថា​ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​គំនិត​ផ្សេង មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ+ប៉ុណ្ណោះ ប៉ុន្តែ​សឹង​តែ​គ្រប់​កន្លែង​នៅ​ខេត្ត​អាស៊ី ដោយ​និយាយ​ថា​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ទេ។+

  • កូរិនថូសទី១ ១០:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ការ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​រូប​ព្រះ​និង​អ្វី​ដែល​គេ​សែន​រូប​ព្រះ​គឺ​សំខាន់​ឬ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក