បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២៨:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖

      ​«​មើល! ខ្ញុំ​កំពុង​ដាក់​គ្រឹះ​នៅ​ភ្នំ​ស៊ីយ៉ូន​ដោយ​ថ្ម​ដែល​បាន​ត្រូវ​សាកល្បង​រួច​ហើយ+

      ជា​ថ្ម​ជ្រុង​ដ៏​វិសេស+នៃ​គ្រឹះ​ដ៏​រឹង​មាំ+

      អស់​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ នឹង​មិន​ភ័យ​តក់​ស្លុត​ទេ។+

  • លូកា ២០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ប៉ុន្តែ លោក​សម្លឹង​មើល​ទៅ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ដូច្នោះ ចុះ​បទ​គម្ពីរ​ដែល​ថា​៖ ‹ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›* តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?+

  • សកម្មភាព ៤:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ លោក​យេស៊ូ​នេះ​ហើយ​ជា​‹ថ្ម​ដែល​អ្នក​សាង​សង់ បាន​ចាត់​ទុក​ថា​គ្មាន​ប្រយោជន៍ បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›។*+

  • កូរិនថូសទី១ ៣:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ត្រូវ​ចាក់​រួច​ហើយ​នោះ​ទេ ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។+

  • អេភេសូរ ២:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ដូច្នេះ អ្នក​រាល់​គ្នា​លែង​ជា​ជន​ចម្លែក​និង​ជា​អ្នក​ស្នាក់​នៅ​ទៀត​ហើយ+ តែ​ជា​ជន​រួម​ជាតិ+របស់​ពួក​អ្នក​បរិសុទ្ធ និង​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ+ ២០ ហើយ​អ្នក​រាល់​គ្នា​បាន​ត្រូវ​សាង​សង់​លើ​គ្រឹះ​នៃ​ពួក​សាវ័ក​និង​ពួក​អ្នក​ប្រកាស​ទំនាយ+ ឯ​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​គឺ​គ្រិស្ត​យេស៊ូ​ផ្ទាល់។+

  • ពេត្រុសទី១ ២:៤-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ កាល​ដែល​អ្នក​រាល់​គ្នា​មក​ឯ​លោក គឺ​មក​ឯ​ថ្ម​ដែល​មាន​ជីវិត​រស់​នៅ ដែល​មនុស្ស​មិន​ព្រម​យក+ តែ​ព្រះ​បាន​ជ្រើស​រើស ហើយ​ចាត់​ទុក​ថា​ថ្លៃ​វិសេស+ ៥ នោះ​អ្នក​រាល់​គ្នា​ក៏​ជា​ថ្ម​ដែល​មាន​ជីវិត​រស់​នៅ ហើយ​កំពុង​ត្រូវ​សង់​ឡើង​ជា​ផ្ទះ​មួយ​តាម​រយៈ​ឫទ្ធានុភាព​របស់​ព្រះ+ ក្នុង​បំណង​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ជូន​គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត ក្រោម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាព​របស់​លោក+ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។+ ៦ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ដាក់​ថ្ម​នៅ​ភ្នំ​ស៊ីយ៉ូន ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​ដែល​បាន​ត្រូវ​ជ្រើស​រើស ហើយ​ថ្លៃ​វិសេស។ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ថ្ម​នោះ អ្នក​នោះ​នឹង​មិន​ខក​ចិត្ត​ឡើយ​»។*+

      ៧ ដូច្នេះ គឺ​អ្នក​រាល់​គ្នា​ចាត់​ទុក​ថា​លោក​ថ្លៃ​វិសេស ពី​ព្រោះ​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ ប៉ុន្តែ​ចំពោះ​អ្នក​មិន​ជឿ​វិញ ​«​ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក​នោះ+ បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត​»​*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក