-
ហេប្រឺ ១២:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ម្យ៉ាងទៀត យើងមានឪពុកជាមនុស្សដែលធ្លាប់ប្រដៅយើង ហើយយើងបានគោរពពួកគាត់ ទម្រាំតែបិតាដែលណែនាំជីវិតយើងដោយឫទ្ធានុភាពរបស់លោកដើម្បីឲ្យយើងនៅរស់ យើងក៏ត្រូវចុះចូលនឹងលោកជាងនោះទៅទៀត មែនទេ?+ ១០ ព្រោះអស់មួយរយៈពេលខ្លី ពួកគាត់ធ្លាប់ប្រៀនប្រដៅយើងតាមតែពួកគាត់គិតថាល្អ តែព្រះប្រៀនប្រដៅយើងជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងរួមចំណែកក្នុងសេចក្ដីបរិសុទ្ធរបស់លោក។+ ១១ ពិតមែន ពេលទទួលការប្រៀនប្រដៅ នោះធ្វើឲ្យកើតទុក្ខ* មិនមែនធ្វើឲ្យមានអំណរទេ។ ប៉ុន្តែ ក្រោយមកអ្នកដែលសុខចិត្តទទួលការប្រៀនប្រដៅនោះ នឹងទទួលផលជាសេចក្ដីសុខសាន្តនិងរបៀបរស់នៅដ៏សុចរិត។
-