បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ឯ​ហាណា​ជូរ​ចត់​ក្នុង​ចិត្ត​ខ្លាំង​ណាស់ នាង​ក៏​ចាប់​ផ្ដើម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា+ ទាំង​យំ​អណ្ដឺតអណ្ដក​ឥត​ឈប់។ ១១ នាង​បាន​ស្បថ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ សូម​លោក​មេត្តា​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង។ សូម​លោក​នឹក​ចាំ​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ សូម​មេត្តា​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ។+ បើ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​មាន​កូន ខ្ញុំ​នឹង​ប្រគល់​កូន​នោះ​ឲ្យ​នៅ​បម្រើ​លោក​អស់​មួយ​ជីវិត ហើយ​សក់​កូន​នោះ​នឹង​មិន​ត្រូវ​កាត់​ឡើយ​»។+

  • សាំយូអែលទី២ ១៦:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ដាវីឌ​និយាយ​ទៅ​កាន់​អាប៊ីសាយ និង​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​ថា​៖ ​«​សូម្បី​តែ​កូន​ប្រុស​បង្កើត​របស់​ខ្ញុំ​ចង់​សម្លាប់​ខ្ញុំ​ទៅ​ហើយ+ ទម្រាំ​តែ​បុរស​បេនយ៉ាមីន​ម្នាក់​នេះ គាត់​ច្បាស់​ជា​ចង់​សម្លាប់​ខ្ញុំ​ខ្លាំង​ជាង​នោះ​ទៅ​ទៀត!+ ទុក​ឲ្យ​គាត់​ប្រទេច​ផ្ដាសា​ខ្ញុំ​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ! ១២ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​ឃើញ​ទុក្ខ​វេទនា​របស់​ខ្ញុំ+ ហើយ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​ខ្ញុំ ជំនួស​បណ្ដាសា​ដែល​គេ​ស្រែក​ជេរ​ប្រមាថ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​»។+

  • អេសាយ ៣៨:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ នេះ​ជា​ទំនុក​របស់​ស្ដេច​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា រៀប​រាប់​អំពី​កាល​ដែល​គាត់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជា​សះ​ស្បើយ​ឡើង​វិញ។ ទំនុក​នេះ​មាន​ដូច​ត​ទៅ​៖

  • អេសាយ ៣៨:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​សង្គ្រោះ​ខ្ញុំ​ផង

      យើង​ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​ដែល​ខ្ញុំ​បាន​តែង អម​ជា​មួយ​នឹង​ការ​ប្រគំ​ភ្លេង+

      គឺ​ច្រៀង​សរសើរ​លោក​អស់​មួយ​ជីវិត​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក