-
ការបំភ្លឺច្បាប់ ១៧:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា បើមានរឿងក្ដីណាដែលពិបាកវិនិច្ឆ័យ ទោះជាទាក់ទងនឹងឃាតកម្ម+ ការប្ដឹងផ្ដល់ អំពើហិង្សា ឬទាក់ទងនឹងរឿងជម្លោះឯទៀតក្ដី អ្នករាល់គ្នាត្រូវនាំយករឿងនោះទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើស។+ ៩ អ្នករាល់គ្នាត្រូវទៅជួបពួកលេវីដែលជាសង្ឃនិងអ្នកសម្រេចក្ដី+ដែលមានភារកិច្ចនៅគ្រានោះ រួចប្រាប់រឿងក្ដីរបស់អ្នករាល់គ្នាដល់ពួកគាត់ នោះពួកគាត់នឹងវិនិច្ឆ័យក្ដីឲ្យអ្នករាល់គ្នា។+
-
-
ប្រវត្តិហេតុទី២ ១៩:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ នៅក្រុងយេរូសាឡិម យេហូសាផាតតែងតាំងពួកសង្ឃនិងពួកលេវីមួយចំនួន ព្រមទាំងពួកប្រមុខលើវង្សត្រកូលនៃជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាអ្នកសម្រេចក្ដីតាងនាមព្រះយេហូវ៉ា និងវិនិច្ឆ័យក្ដីឲ្យបណ្ដាជនក្នុងក្រុង។+
-