-
ដើមកំណើត ៣៣:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ឯអេសាវ គាត់រត់ទៅជួបយ៉ាកុប ហើយឱបនិងថើបគាត់ រួចពួកគេបានយំជាមួយគ្នា។ ៥ ពេលអេសាវបានឃើញស្ត្រីនិងក្មេងៗ គាត់ក៏សួរថា៖ «តើពួកគេជាអ្នកណា?»។ យ៉ាកុបក៏ឆ្លើយថា៖ «នោះជាកូនៗរបស់ខ្ញុំ ដែលព្រះបានផ្ដល់ឲ្យ»។+
-
-
ដើមកំណើត ៤៨:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពេលនោះ យ៉ាកុបបាននិយាយទៅកាន់យ៉ូសែបថា៖
«ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានលេចមកជួបពុកនៅក្រុងលូសក្នុងស្រុកកាណាន ហើយលោកបានឲ្យពរពុក។+ ៤ លោកបានមានប្រសាសន៍មកកាន់ពុកថា៖ ‹ខ្ញុំនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើនសន្ធឹក។ បណ្ដាជនមួយក្រុមដ៏ធំនឹងកើតចេញពីអ្នក។+ ខ្ញុំនឹងឲ្យស្រុកនេះដល់កូនចៅ*របស់អ្នកទុកជាមត៌កជារៀងរហូត›។+
-