-
បណ្ដាស្ដេចទី១ ៨:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដាវីឌឪពុកខ្ញុំមានចិត្តចង់សង់វិហារមួយ សម្រាប់នាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+
-
-
ប្រវត្តិហេតុទី១ ១៥:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ បន្ទាប់មក ដាវីឌបានប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យមកក្រុងយេរូសាឡិម ដើម្បីទៅដង្ហែហឹបរបស់ព្រះយេហូវ៉ាមកតម្កល់នៅកន្លែងដែលគាត់បានរៀបចំទុក។+
-
-
ប្រវត្តិហេតុទី១ ១៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ រួចមក ដាវីឌបាននិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាជាប្រមុខនៃកូនចៅលេវី។ ដូច្នេះ ចូរអ្នករាល់គ្នានិងបងប្អូនរបស់អ្នកញែកខ្លួនជាបរិសុទ្ធចុះ ដើម្បីទៅនាំយកហឹបរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ទៅតម្កល់នៅកន្លែងដែលខ្ញុំបានរៀបចំទុក។
-
-
សកម្មភាព ៧:៤៥, ៤៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៥ ពួកបុព្វបុរសរបស់យើងដែលបានទទួលត្រសាលនោះតៗមក ក៏យកទៅជាមួយ ពេលដែលពួកគាត់និងយ៉ូស្វេចូលក្នុងស្រុករបស់ជនជាតិដទៃ+ ដែលព្រះបានបណ្ដេញចេញពីមុខពួកបុព្វបុរសរបស់យើង។+ ត្រសាលក៏នៅទីនោះរហូតដល់សម័យដាវីឌ។ ៤៦ ដាវីឌបានទទួលការពេញចិត្តពីព្រះ ហើយគាត់សុំកិត្តិយសធ្វើលំនៅមួយសម្រាប់ព្រះនៃយ៉ាកុប។+
-