បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣២:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ព្រោះ​ថ្ម​ដា​របស់​យើង​ខ្លាំង​ជាង​ថ្ម​ដា​របស់​ពួក​គេ+

      សូម្បី​តែ​សត្រូវ​យើង​ក៏​ទទួល​ស្គាល់​ការ​ពិត​នេះ​ដែរ។+

  • សាំយូអែលទី១ ២:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ គ្មាន​ព្រះ​ណា​ដែល​បរិសុទ្ធ​ដូច​ព្រះ​យេហូវ៉ា​ឡើយ

      គឺ​មាន​តែ​លោក​ប៉ុណ្ណោះ។+

      ព្រះ​របស់​យើង​រឹង​មាំ​ដូច​ថ្ម​ដា គ្មាន​ព្រះ​ណា​ដូច​លោក​ទេ។+

  • សាំយូអែលទី២ ២២:៣២-៤៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ មាន​តែ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត+

      គ្មាន​ព្រះ​ណា​រឹង​មាំ​ដូច​ថ្ម​ដា លើក​លែង​តែ​ព្រះ​របស់​យើង​ប៉ុណ្ណោះ។+

      ៣៣ ព្រះ​ដ៏​ពិត លោក​ជា​បន្ទាយ​មាំ​មួន​របស់​ខ្ញុំ+

      ហើយ​លោក​នឹង​ធ្វើ​ឲ្យ​វិថី​ជីវិត​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។+

      ៣៤ លោក​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ប្រើស

      លោក​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​នៅ​លើ​ទី​ខ្ពស់។+

      ៣៥ លោក​បង្ហាត់​បង្រៀន​ដៃ​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម

      ហើយ​ដៃ​របស់​ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន។

      ៣៦ លោក​ឲ្យ​ខែល​នៃ​សេចក្ដី​សង្គ្រោះ​មក​ខ្ញុំ

      ហើយ​ចិត្ត​រាប​ទាប​របស់​លោក​បាន​លើក​តម្កើង​ខ្ញុំ។+

      ៣៧ លោក​ពង្រីក​ផ្លូវ​សម្រាប់​ខ្ញុំ

      ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ជំពប់​ដួល។+

      ៣៨ ខ្ញុំ​នឹង​ដេញ​តាម​ពួក​សត្រូវ ហើយ​សម្លាប់​ពួក​គេ​ចោល

      ខ្ញុំ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ លុះ​ត្រា​តែ​ពួក​គេ​វិនាស​សាប​សូន្យ។

      ៣៩ ខ្ញុំ​នឹង​កម្ទេច​ពួក​គេ​ឲ្យ​ខ្ទេច​អស់​ទៅ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ+

      ពួក​គេ​នឹង​ដួល​នៅ​ក្រោម​ជើង​ខ្ញុំ។

      ៤០ លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ដើម្បី​ធ្វើ​សឹក​សង្គ្រាម+

      លោក​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​ដួល​នៅ​ពី​មុខ​ខ្ញុំ។+

      ៤១ លោក​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​ថយ​ចេញ​ពី​ខ្ញុំ+

      ខ្ញុំ​នឹង​សម្លាប់​អ្នក​ដែល​ស្អប់​ខ្ញុំ។+

      ៤២ ពួក​គេ​ស្រែក​សុំ​ជំនួយ តែ​គ្មាន​អ្នក​ណា​ជួយ​ទេ

      ពួក​គេ​ថែម​ទាំង​ស្រែក​រក​ព្រះ​យេហូវ៉ា តែ​លោក​មិន​ឆ្លើយ​តប​ឡើយ។+

      ៤៣ ខ្ញុំ​នឹង​កិន​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ឋ​ដូច​ធូលី​ដី

      ខ្ញុំ​នឹង​តន្ត្រំ​ហើយ​ជាន់​ឈ្លី​ពួក​គេ​ឲ្យ​ខាប់​ដូច​ភក់​នៅ​តាម​ផ្លូវ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក