-
ដំណើរចាកចេញ ៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ភ្លាមនោះ ម៉ូសេនិងអេរ៉ុនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា។ អេរ៉ុនបានលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ូនិងពួកអ្នកបម្រើគាត់ ហើយទឹកទន្លេបានក្លាយទៅជាឈាម។+
-
-
ដំណើរចាកចេញ ៨:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ដូច្នេះ អេរ៉ុនបានលើកដំបងទៅលើប្រភពទឹកក្នុងស្រុកអេហ្ស៊ីប ហើយហ្វូងកង្កែបបានឡើងមកពាសពេញលើទឹកដីនោះ។
-
-
ដំណើរចាកចេញ ៨:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ ម៉ូសេបានប្រាប់សេចក្ដីបង្គាប់របស់ព្រះដល់អេរ៉ុន ហើយអេរ៉ុនក៏លើកដំបងវាយដី រួចធូលីដីបានក្លាយទៅជាសត្វសុច។ ពួកវាបានធ្វើទុក្ខដល់មនុស្សនិងសត្វទូទាំងស្រុកអេហ្ស៊ីប។+
-
-
ដំណើរចាកចេញ ៩:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ លុះដល់ថ្ងៃស្អែក ព្រះយេហូវ៉ាបានធ្វើឲ្យហ្វូងសត្វគ្រប់ប្រភេទរបស់ជនជាតិអេហ្ស៊ីបងាប់អស់ទៅ+ តែគ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលងាប់ឡើយ។
-
-
ដំណើរចាកចេញ ៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ដូច្នេះ ពួកគាត់បានក្ដាប់ផេះពីឡឥដ្ឋ ហើយទៅឈរនៅខាងមុខផារ៉ូ រួចម៉ូសេបានបាចផេះនោះទៅលើ។ ផេះនោះបានបណ្ដាលឲ្យមនុស្សនិងសត្វកើតបូសហៀរខ្ទុះពេញខ្លួន។
-
-
ដំណើរចាកចេញ ៩:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ដូច្នេះ ម៉ូសេបានលើកដំបងតម្រង់ទៅលើមេឃ ហើយព្រះយេហូវ៉ាបានធ្វើឲ្យមានផ្គរលាន់ ដុំទឹកកក និងភ្លើង*ធ្លាក់មកលើផែនដី។ ព្រះយេហូវ៉ាធ្វើឲ្យដុំទឹកកកធ្លាក់ឥតឈប់មកលើស្រុកអេហ្ស៊ីប។
-
-
ដំណើរចាកចេញ ១០:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃទៅលើស្រុកអេហ្ស៊ីប ដើម្បីឲ្យហ្វូងកណ្ដូបហើរមកលើស្រុកនេះ ហើយពួកវានឹងស៊ីបំផ្លាញរុក្ខជាតិ គឺអ្វីៗទាំងអស់ដែលនៅសេសសល់ក្រោយពីដុំទឹកកកធ្លាក់»។
-
-
ដំណើរចាកចេញ ១០:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតសូន្យសុងមកគ្របដណ្ដប់លើស្រុកអេហ្ស៊ីបទាំងមូល»។
-