បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៤៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ស្ដី​អំពី​ស្រុក​អេដំ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

      ​«​តើ​លែង​មាន​ប្រាជ្ញា​នៅ​ទឹក​ដី​ថេម៉ាន​ហើយ​ឬ?+

      ចុះ​យោបល់​ល្អ​ៗ​ពី​អ្នក​ចេះ​ដឹង ឥឡូវ​ទៅ​ណា​បាត់​ហើយ?

      តើ​ប្រាជ្ញា​របស់​គេ​រលាយ​សូន្យ​ទៅ​ឬ?

  • បទទំនួញ ៤:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ទោស​ដែល​អ្នក​បាន​ទទួល​ពី​កំហុស​របស់​អ្នក​បាន​ចប់​សព្វ​គ្រប់​ហើយ។

      លោក​នឹង​មិន​ឲ្យ​អ្នក​ជាប់​ជា​ឈ្លើយ​ម្ដង​ទៀត​ឡើយ។+

      ប៉ុន្តែ​កូន​ស្រី​នៃ​អេដំ​អើយ លោក​នឹង​បែរ​មក​ពិចារណា​ពី​កំហុស​ឆ្គង​របស់​អ្នក។

      លោក​នឹង​លាត​ត្រដាង​កំហុស​របស់​អ្នក។+

  • អេសេគាល ២៥:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ពួក​អេដំ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពូជ​ពង្ស​យូដា​ដោយ​គំនុំ ហើយ​បាន​សង​សឹក​នឹង​ពួក​គេ។ ដូច្នេះ ពួក​អេដំ​នឹង​ទទួល​ទោស​យ៉ាង​ធ្ងន់។+

  • អូបាឌា ១០-១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ដោយ​សារ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​យ៉ាកុប​ជា​ប្អូន​ប្រុស​ខ្លួន+

      នោះ​អ្នក​នឹង​រង​សេចក្ដី​អាម៉ាស់+

      ហើយ​អ្នក​នឹង​វិនាស​សាប​សូន្យ​ជា​រៀង​រហូត។+

      ១១ នៅ​ថ្ងៃ​ដែល​ជន​បរទេស​មក​ចាប់​ទ័ព​របស់​គាត់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+

      នៅ​ថ្ងៃ​ដែល​ជន​ជាតិ​ដទៃ​ចូល​តាម​ខ្លោង​ទ្វារ​របស់​គាត់ ហើយ​ចាប់​ឆ្នោត+យក​អ្វី​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម

      អ្នក​មិន​គ្រាន់​តែ​ឈរ​មើល​ទេ តែ​ថែម​ទាំង​ប្រព្រឹត្ត​ដូច​ពួក​អ្នក​ទាំង​នោះ​ដែរ។

      ១២ អ្នក​មិន​ត្រូវ​រីករាយ នៅ​ថ្ងៃ​ដែល​ប្អូន​ប្រុស​របស់​អ្នក​ជួប​អន្តរាយ​ទេ+

      អ្នក​មិន​ត្រូវ​អរ​សប្បាយ នៅ​ថ្ងៃ​ដែល​បណ្ដា​ជន​យូដា​វិនាស​ឡើយ+

      ហើយ​អ្នក​ក៏​មិន​ត្រូវ​និយាយ​អួតអាង នៅ​ថ្ងៃ​ដែល​ពួក​គេ​កើត​ទុក្ខ​ដែរ។

      ១៣ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង*របស់​រាស្ត្រ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ពួក​គេ​ហិន​វិនាស​ទេ+

      ហើយ​អ្នក​ក៏​មិន​ត្រូវ​រីករាយ នៅ​ថ្ងៃ​ដែល​គាត់​ជួប​អន្តរាយ​ដែរ។

      អ្នក​មិន​ត្រូវ​លូក​ដៃ​ទៅ​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់ នៅ​ថ្ងៃ​ដែល​គាត់​វិនាស​អន្តរាយ​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក