បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៦:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ កាល​ដែល​ពួក​គេ​ដើរ​ចូល​មក សាំយូអែល​បាន​ឃើញ​អេលាប+ នោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ម្នាក់​នេះ​ច្បាស់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។ ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​កុំ​មើលតែ​សម្បក​ក្រៅ​ឬ​កម្ពស់​របស់​គាត់​ឡើយ+ ខ្ញុំ​មិន​បាន​ជ្រើស​រើស​គាត់​ទេ។ របៀប​ដែល​មនុស្ស​មើល គឺ​ខុស​ពី​របៀប​ដែល​ព្រះ​មើល ព្រោះ​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។+

  • ប្រវត្តិហេតុទី១ ២៨:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​ឯ​សាឡូម៉ូន​វិញ ចូរ​កូន​ខំ​ស្គាល់​ព្រះ​របស់​ពុក​ចុះ ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត+ និង​ដោយ​អំណរ ព្រោះ​ព្រះ​យេហូវ៉ា​ស្ទង់​មើល​ចិត្ត​មនុស្ស​ទាំង​អស់ ហើយ​ក៏​ឃើញ​គ្រប់​ទាំង​បំណង​ចិត្ត+និង​គំនិត​របស់​ពួក​គេ​ដែរ។+ បើ​កូន​ស្វែង​រក​លោក នោះ​លោក​នឹង​ឲ្យ​កូន​រក​លោក​ឃើញ។+ ប៉ុន្តែ បើ​កូន​បោះ​បង់​ចោល​លោក នោះ​លោក​ក៏​នឹង​បោះ​បង់​ចោល​កូន​ជា​រៀង​រហូត​ដែរ។+

  • ចម្រៀងសរសើរព្រះ ១៧:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ លោក​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ លោក​ត្រួត​មើល​ខ្ញុំ​នៅ​ពេល​យប់+

      លោក​សម្រិត​សម្រាំង​ខ្ញុំ+

      រួច​លោក​នឹង​ឃើញ​ថា​ខ្ញុំ​មិន​បាន​គិត​ធ្វើ​អាក្រក់​ឡើយ

      ហើយ​មាត់​របស់​ខ្ញុំ​ក៏​មិន​បាន​និយាយ​ពាក្យ​ខុស​ឆ្គង​ដែរ។

  • ចម្រៀងសរសើរព្រះ ១៣៩:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ឱ​ព្រះ​អើយ សូម​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់​ហើយ​សូម​ស្គាល់​ចិត្ត​ខ្ញុំ​យ៉ាង​ច្បាស់​ផង។+

      សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ។+

  • យេរេមា ២០:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ចំណែក​លោក​វិញ ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ! លោក​កំពុង​ពិនិត្យ​មើល​មនុស្ស​សុចរិត។

      លោក​ឃើញ​ចិត្ត​និង​គំនិត​ដែល​កប់​ជ្រៅ​របស់​ពួក​គេ។+

      សូម​ឲ្យ​ខ្ញុំ​ឃើញ​លោក​សង​សឹក​នឹង​ពួក​គេ​ផង+

      ព្រោះ​ខ្ញុំ​បាន​ផ្ញើ​ទុក​រឿង​ក្ដី​នៅ​នឹង​លោក​ហើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក