-
ដំណើរចាកចេញ ៣១:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ បណ្ដាជនអ៊ីស្រាអែលត្រូវកាន់តាមថ្ងៃឈប់សម្រាកនៅគ្រប់ជំនាន់តរៀងទៅ។ នេះជាកិច្ចព្រមព្រៀងដែលស្ថិតស្ថេរជាដរាប។ ១៧ ព្រោះក្នុងរយៈពេល៦ថ្ងៃ ព្រះយេហូវ៉ាបានបង្កើតមេឃនិងផែនដី។ នៅថ្ងៃទី៧ លោកបានសម្រាកពីកិច្ចការបង្កើត និងបានរីករាយពេញចិត្តនឹងស្នាដៃរបស់លោក។+ នេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងបណ្ដាជនអ៊ីស្រាអែលជារៀងរហូតតទៅ›»។+
-
-
ប្រវត្តិហេតុទី១ ១៧:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ នៅផែនដីគ្មានប្រជាជាតិណាដូចប្រជាជាតិអ៊ីស្រាអែលទេ+ ព្រោះលោកបានទៅរំដោះពួកគេពីស្រុកអេហ្ស៊ីប+ ហើយយកពួកគេធ្វើជារាស្ត្ររបស់លោកផ្ទាល់ ព្រមទាំងបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេទៀតផង។+ យ៉ាងនេះ លោកបានធ្វើឲ្យនាមរបស់លោកល្បីល្បាញដោយសារស្នាដៃអស្ចារ្យដ៏គួរឲ្យស្ញែងខ្លាចរបស់លោក។+
-