បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២០:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្អាត​ស្អំ ដូច្នេះ​បាន​ជា​ខ្ញុំ​ឃាត់​អ្នក​មិន​ឲ្យ​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប៉ះ​ពាល់​នាង​ដែរ។

  • ការបំភ្លឺច្បាប់ ១៧:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ បើ​បុគ្គល​ណា​ព្រហើន​មិន​ស្ដាប់​សង្ឃ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ឬ​មិន​ធ្វើ​តាម​អ្នក​សម្រេច​ក្ដី​ទេ ត្រូវ​សម្លាប់​អ្នក​នោះ​ចោល​កុំ​ខាន។+ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។+

  • សាំយូអែលទី១ ១៥:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ រីឯ​ការ​រឹង​ទទឹង​គឺ​អាក្រក់+ដូច​ការ​ទស្សន៍​ទាយ+ ហើយ​ការ​ប្រព្រឹត្ត​ដោយ​ព្រហើន*គឺ​អាក្រក់​ដូច​ការ​ប្រើ​វេទមន្ត​និង​ការ​គោរព​បូជា​រូប​ព្រះ។* ដោយ​សារ​អ្នក​បាន​បោះ​បង់​ចោល​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា+ នោះ​លោក​បាន​បោះ​បង់​ចោល​អ្នក ហើយ​លែង​ឲ្យ​អ្នក​ធ្វើ​ជា​ស្ដេច​ទៀត​»។+

  • សាំយូអែលទី២ ៦:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ភ្លាម​នោះ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​នឹង​អ៊ូសា ហើយ​ព្រះ​ដ៏​ពិត​បាន​សម្លាប់​គាត់+នៅ​ជិត​ហឹប​នោះ ដោយ​សារ​គាត់​បំពាន​ច្បាប់​របស់​លោក​ដោយ​ឥត​កោត​ក្រែង។+

  • ប្រវត្តិហេតុទី២ ២៦:១៦-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ មិន​យូរ​ក្រោយ​ពី​គាត់​មាន​អំណាច​ខ្លាំង​ក្លា គាត់​ក៏​ចាប់​ផ្ដើម​មាន​អំណួត ហើយ​នេះ​បាន​នាំ​ឲ្យ​ខ្លួន​គាត់​វិនាស។ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ គឺ​គាត់​បាន​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​លើ​ទី​បូជា។*+ ១៧ ភ្លាម​នោះ អាសារៀ​ជា​សង្ឃ​និង​សង្ឃ​ដ៏​ក្លាហាន​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ចំនួន​៨០​នាក់ បាន​ចូល​ទៅ​តាម​អូសៀស។ ១៨ ពួក​គេ​បាន​ឈរ​ខាង​មុខ​ស្ដេច​អូសៀស ហើយ​និយាយ​ថា​៖ ​«​ស្ដេច​អូសៀស គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​យេហូវ៉ា!+ នេះ​ជា​ភារកិច្ច​របស់​ពួក​សង្ឃ ព្រោះ​ពួក​គេ​ជា​កូន​ចៅ​របស់​អេរ៉ុន+ ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។ ចូរ​លោក​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​លោក​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ហើយ។ លោក​នឹង​មិន​ទទួល​កិត្តិយស​ពី​ព្រះ​យេហូវ៉ា​ចំពោះ​ការ​នេះ​ទេ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក