-
ម៉ាថាយ ២៧:៤១-៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤១ ពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកចាស់ទុំ ក៏តាំងចំអកឲ្យលោកបែបដូច្នោះដែរ ដោយនិយាយថា៖+ ៤២ «អ្នកនេះបានសង្គ្រោះអ្នកដទៃ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចនៃអ៊ីស្រាអែល+ ចូរឲ្យគាត់ចុះពីបង្គោលទារុណកម្ម*មក ហើយយើងនឹងជឿលើគាត់។ ៤៣ គាត់បានទុកចិត្តព្រះ ដូច្នេះបើព្រះចង់បានគាត់ ទុកឲ្យព្រះសង្គ្រោះគាត់ចុះ+ ព្រោះគាត់បាននិយាយថា៖ ‹ខ្ញុំជាបុត្ររបស់ព្រះ›»។+
-
-
លូកា ២៣:៣៥, ៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ រីឯបណ្ដាជនកំពុងឈរមើល តែពួកអ្នកគ្រប់គ្រងបានពេបជ្រាយ ដោយនិយាយថា៖ «អ្នកនេះបានសង្គ្រោះអ្នកឯទៀត ដូច្នេះ បើគាត់ជាគ្រិស្តដែលព្រះបានជ្រើសរើសមែន ទុកឲ្យគាត់សង្គ្រោះខ្លួនឯងចុះ»។+ ៣៦ សូម្បីតែពួកទាហានក៏បានចំអកឲ្យលោកដែរ ដោយចូលមកជិតលោក ហើយជូនស្រាជូរដល់លោក+
-