-
បណ្ដាស្ដេចទី២ ៧:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យពួកស៊ីរី ឮសូរសន្ធឹកកងទ័ពសេះនិងទ័ពរទេះចម្បាំងដ៏ធំ។+ ដូច្នេះ ពួកគេក៏និយាយគ្នាថា៖ «វរហើយ! ស្ដេចស្រុកអ៊ីស្រាអែលបានទៅពឹង*ពួកស្ដេចជនជាតិហេត និងពួកស្ដេចនៅស្រុកអេហ្ស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។ ៧ ភ្លាមនោះ ពួកគេរត់ទៅទាំងយប់យកតែរួចខ្លួនប៉ុណ្ណោះ ដោយទុកចោលត្រសាល សេះ លា និងរបស់របរទាំងអស់នៅក្នុងជំរំ។
-
-
អេសាយ ៣១:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ វេទនាហើយ! អស់អ្នកដែលធ្វើដំណើរទៅសុំជំនួយពីស្រុកអេហ្ស៊ីប+
គឺអស់អ្នកដែលពឹងផ្អែកលើកម្លាំងសេះ+
ជាអស់អ្នកដែលទុកចិត្តលើរទេះចម្បាំងដែលមានចំនួនច្រើន
ហើយទុកចិត្តលើទ័ពសេះដែលខ្លាំងក្លា។
អ្នកទាំងនោះមិនបានពឹងផ្អែកលើ*ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលទេ
ហើយពួកគេមិនបានស្វែងរកព្រះយេហូវ៉ាឡើយ។
-