-
អេសាយ ៣៣:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ គឺអ្នកណាដែលដើរក្នុងផ្លូវសុចរិតជានិច្ច+ ជាអ្នកនិយាយទៀងត្រង់+
មិនរកកម្រៃដោយការបោកប្រាស់ និងដោយការប្រព្រឹត្តមិនស្មោះត្រង់
ហើយមិនលូកដៃទៅទទួលសំណូក+
និងខ្ទប់ត្រចៀកមិនស្ដាប់គម្រោងការសម្លាប់មនុស្ស
ថែមទាំងបិទភ្នែកមិនព្រមមើលការអាក្រក់ឡើយ។
១៦ គាត់នឹងអាស្រ័យនៅកន្លែងដ៏ខ្ពស់
ហើយជម្រករបស់គាត់មានសុវត្ថិភាព ព្រោះស្ថិតនៅក្នុងបន្ទាយថ្ម។
គាត់តែងតែទទួលអាហារ និងទឹកមិនដែលខានឡើយ»។+
-