បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៦:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ​«​នេះ​ជា​ច្បាប់ បញ្ញត្តិ និង​ក្រឹត្យ​ក្រម​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សម្រាប់​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​តាម ពេល​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ទទួល​ជា​មត៌ក។ ២ យ៉ាង​នេះ អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អាច​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​អាច​កាន់​ខ្ជាប់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក​អស់​មួយ​ជីវិត+ គឺ​ច្បាប់​និង​បញ្ញត្តិ​ដែល​ខ្ញុំ​កំពុង​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​ជា​យូរ​អង្វែង។+

  • ការបំភ្លឺច្បាប់ ៣០:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ នៅ​ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ​និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា​ថា ខ្ញុំ​បាន​ដាក់​ជីវិត​និង​សេចក្ដី​ស្លាប់ ពរ​និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ+ ដូច្នេះ​ចូរ​ជ្រើស​យក​ជីវិត​ចុះ+ ដើម្បីអ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អាច​រស់​រាន​មាន​ជីវិត។+ ២០ ហេតុ​នេះ ចូរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ព្រម​ទាំង​ស្ដាប់​តាម​លោក និង​នៅ​ជាប់​ជា​មួយលោកជា​និច្ច+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​លោក​បាន​ស្បថ​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​បុព្វ​បុរស​អ្នក​រាល់​គ្នា​»។+

  • ពេត្រុសទី១ ៣:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រោះ​«​អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​រស់​នៅ​ដោយ​មាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​អណ្ដាត ដោយ​មិន​និយាយ​អ្វី​ដែល​អាក្រក់+ ហើយ​ឃាត់​បបូរ​មាត់ ដោយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត។ ១១ ចូរ​ឲ្យ​អ្នក​នោះ​ជៀស​ចេញ​ពី​អ្វី​ដែល​អាក្រក់+ ហើយ​ធ្វើ​អ្វី​ដែល​ល្អ​វិញ។+ ចូរ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​និច្ច។+ ១២ ព្រោះ​ភ្នែក​របស់​ព្រះ​យេហូវ៉ា*មើល​ពួក​អ្នក​សុចរិត ហើយ​ត្រចៀក​របស់​លោក​ស្ដាប់​ការ​អង្វរ​សុំ​របស់​ពួក​គេ+ តែ​ព្រះ​យេហូវ៉ា*ប្រឆាំង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក