-
អេសាយ ៦៣:១១-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពេលនោះ ពួកគេបាននឹកដល់គ្រាមុន
គឺគ្រារបស់ម៉ូសេដែលជាអ្នកបម្រើរបស់លោក។ ពួកគេសួរថា៖
«តើព្រះដែលបាននាំយើងចេញពីសមុទ្រ+ដោយមានពួកគង្វាលរបស់លោកនាំមុខនៅឯណា?+
តើព្រះដែលឲ្យឫទ្ធានុភាពបរិសុទ្ធរបស់លោក មកសណ្ឋិតលើគាត់ទៅណាបាត់ហើយ?+
១២ តើព្រះដែលបានគាំទ្រម៉ូសេ*ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា*នៅឯណា?+
តើព្រះដែលបានញែកទឹកសមុទ្រនៅមុខពួកគេ+
ដើម្បីធ្វើឲ្យនាមរបស់លោកល្បីរន្ទឺជារៀងរហូតនៅឯណា?+
១៣ ព្រះដែលបានធ្វើឲ្យពួកគេដើរឆ្លងកាត់ទឹកកញ្ជ្រោលបក់បោក*ដោយមិនជំពប់ដួល
ដូចជាសេះដែលដើរកាត់តំបន់ស្ងាត់ជ្រងំ តើលោកនៅឯណា?
-