១៧ អ្នករាល់គ្នាមិនចាំបាច់ច្បាំងទេ គ្រាន់តែតម្រៀបគ្នា ឈរស្ងៀម+ ហើយចាំមើលព្រះយេហូវ៉ាសង្គ្រោះអ្នករាល់គ្នាចុះ។+ ឱបណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមអើយ! ចូរកុំភ័យតក់ស្លុតឡើយ។+ នៅថ្ងៃស្អែក ចូរទៅតទល់នឹងពួកគេចុះ។ ព្រះយេហូវ៉ានឹងជួយអ្នករាល់គ្នាជាមិនខាន›»។+