បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១៣:២២, ២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ម៉ាណូអា​ក៏​និយាយ​ទៅ​ប្រពន្ធ​ថា​៖ ​«​យើង​ច្បាស់​ជា​ស្លាប់​ជា​មិន​ខាន ព្រោះ​យើង​បាន​ឃើញ​ព្រះ​»។+ ២៣ ប៉ុន្តែ ប្រពន្ធ​និយាយ​ទៅ​គាត់​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​ចង់​សម្លាប់​យើង​មែន លោក​ច្បាស់​ជា​មិន​ទទួល​គ្រឿង​បូជា​ពី​ស្រូវ​និង​គ្រឿង​បូជា​ដុត​ដែល​យើង​ទើប​តែ​ជូន​ទេ+ ហើយ​លោក​ក៏​មិន​បង្ហាញ​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ហើយ​ក៏​មិន​ប្រាប់​រឿង​ផ្សេង​ៗ​ឲ្យ​យើង​ដឹង​ដែរ​»។

  • សាំយូអែលទី១ ២៥:៣០, ៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ផ្ដល់អ្វី​ល្អ​ទាំង​អស់​ដែល​លោក​សន្យា​ដល់​លោក​ម្ចាស់ ហើយ​តែង​តាំង​លោក​ម្ចាស់​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល+ ៣១ នោះ​លោក​ម្ចាស់​នឹង​មិន​ស្ដាយ​ក្រោយ​ឡើយ ព្រោះ​លោក​ម្ចាស់​មិន​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​មូលហេតុ​ទេ។ លោក​ម្ចាស់​ក៏​មិន​បាន​សង​សឹក​ដោយ​ដៃ​លោក​ម្ចាស់​ដែរ។+ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​លោក​ម្ចាស់ សូម​នឹក​ឃើញ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​ផង​»។

  • អេសធើរ ៥:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ បើ​ស្ដេច​ជា​ម្ចាស់​ប្រណី​មេត្តា​ចំពោះ​នាង​ខ្ញុំ ហើយ​បើ​លោក​មិន​យល់​ទាស់​ទេ សូម​លោក​ម្ចាស់​និង​ហាម៉ាន​អញ្ជើញ​មក​ពិសា​ភោជនាហារ​ដែល​នាង​ខ្ញុំ​នឹង​រៀបចំ​នៅ​ថ្ងៃ​ស្អែក​ម្ដង​ទៀត។ នៅ​ពេល​នោះ នាង​ខ្ញុំ​នឹង​ជម្រាប​លោក​ម្ចាស់​អំពី​សំណូម​ពរ​របស់​នាង​ខ្ញុំ​»។

  • ទីតុស ២:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ដូច​គ្នា​ដែរ ស្ត្រី​វ័យ​ចាស់​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​លើក​កិត្តិយស​ព្រះ មិន​និយាយ​បង្កាច់​បង្ខូច និង​មិន​ញៀន​ស្រា តែ​ជា​អ្នក​បង្រៀន​អំពី​អ្វី​ដែល​ល្អ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក