-
អេសធើរ ១:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ នៅថ្ងៃទី៧ ក្រោយពីស្ដេចអាហាស៊ូរុសបានពិសាស្រា ហើយមានចិត្តសប្បាយរីករាយ គាត់បានចាត់អ្នកបម្រើផ្ទាល់របស់គាត់ គឺមេហ៊ូម៉ាន ប៊ីសថា ហាបូណា+ ប៊ីកថា អាបេកថា សេថារ និងកើកាស ដែលជាមន្ត្រីជាន់ខ្ពស់៧រូប ១១ ឲ្យទៅអញ្ជើញអគ្គមហេសីវ៉ាសធីមកទាំងពាក់មកុដ ដើម្បីបង្ហាញរូបសម្រស់របស់នាងដល់បណ្ដាជននិងពួកអ្នកគ្រប់គ្រង ព្រោះនាងស្រស់ស្អាតខ្លាំងណាស់។ ១២ ប៉ុន្តែ អគ្គមហេសីវ៉ាសធីចេះតែបដិសេធ ហើយមិនព្រមមកតាមបង្គាប់របស់ស្ដេចតាមរយៈពួកមន្ត្រីទាំងនោះទេ។ ពេលនោះ ស្ដេចខឹងឆេះឆួលជាខ្លាំង។
-