-
សុភាសិត ២៤:៣០-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ខ្ញុំបានដើរកាត់ជិតដីវាលរបស់មនុស្សកម្ជិល+
ហើយបានដើរកាត់ជិតចម្ការទំពាំងបាយជូររបស់មនុស្សដែលឥតចេះគិតពិចារណា។
៣១ ខ្ញុំបានឃើញស្មៅដុះពេញដី
ហើយមានបន្លាដុះគ្របពីលើ
រួមទាំងមានរបងថ្មបាក់បែកនៅទីនោះផង។+
៣២ ខ្ញុំបានសង្កេតមើល ហើយគិតពិចារណាក្នុងចិត្ត
គឺខ្ញុំបានឃើញ ហើយទាញមេរៀនថា៖
៣៣ ដេកបន្តិច ងុយងោកបន្តិច
ឱបដៃទម្រេតខ្លួនបន្តិច
៣៤ នោះភាពក្រីក្រនឹងមករកអ្នកដូចជាចោរប្លន់
ហើយភាពតោកយ៉ាកនឹងមករកអ្នកដូចជាជនប្រដាប់អាវុធ។+
-