-
រូថ ១:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ប៉ុន្តែ រូថបដិសេធថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយឡើយ ព្រោះកន្លែងណាដែលអ្នកម្ដាយទៅ កូនក៏ទៅកន្លែងនោះដែរ។ អ្នកម្ដាយសម្រាកនៅទីណា កូនក៏សម្រាកនៅទីនោះដែរ។ កូននឹងចាត់ទុកជនរួមជាតិរបស់អ្នកម្ដាយ ជាជនរួមជាតិរបស់កូន ហើយកូននឹងចាត់ទុកព្រះរបស់អ្នកម្ដាយ ជាព្រះរបស់កូនដែរ។+ ១៧ អ្នកម្ដាយស្លាប់នៅកន្លែងណា កូនក៏ស្លាប់នៅកន្លែងនោះដែរ ហើយឲ្យគេបញ្ចុះសពកូននៅទីនោះផង។ បើកូនចាកចេញពីអ្នកម្ដាយដោយហេតុណាមួយ ក្រៅពីសេចក្ដីស្លាប់ សូមឲ្យព្រះយេហូវ៉ាដាក់ទោសកូនឲ្យធ្ងន់ចុះ»។
-
-
សាំយូអែលទី១ ១៩:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ដោយសារយ៉ូណាថានស្រឡាញ់ពេញចិត្តដាវីឌខ្លាំងណាស់+ បានជាគាត់ប្រាប់ដាវីឌថា៖ «សុលឪពុករបស់ខ្ញុំ គាត់ចង់សម្លាប់អ្នក។ ដូច្នេះពេលព្រឹកស្អែក សូមអ្នកប្រយ័ត្នខ្លួន ហើយទៅពួននៅកន្លែងមួយ។
-