-
សាំយូអែលទី២ ១៥:២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ អាប់សាឡំតែងតែក្រោកពីព្រលឹម ហើយឈរនៅក្បែរផ្លូវចូលកំពែងក្រុង។+ ពេលអ្នកណាម្នាក់មានរឿងក្ដី ហើយចង់ចូលទៅជួបស្ដេចដើម្បីឲ្យស្ដេចជួយដោះស្រាយ+ នោះអាប់សាឡំតែងតែហៅអ្នកនោះមកសួរថា៖ «តើអ្នកមកពីណា?»។ គេឆ្លើយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោក មកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ ៣ រាល់ដង អាប់សាឡំនិយាយថា៖ «មើល! រឿងក្ដីរបស់អ្នកគឺត្រឹមត្រូវហើយ។ ប៉ុន្តែ ស្ដេចមិនបានឲ្យអ្នកណាម្នាក់មកដោះស្រាយឲ្យអ្នកទេ»។ ៤ អាប់សាឡំនិយាយថែមទៀតថា៖ «បើខ្ញុំជាអ្នកគ្រប់គ្រងស្រុកនេះវិញ អ្នកណាក៏ដោយដែលមានរឿងក្ដី ហើយមករកខ្ញុំ នោះខ្ញុំនឹងពិនិត្យមើលរឿងក្ដីឲ្យគាត់ ហើយជួយគាត់ឲ្យទទួលបានយុត្តិធម៌»។
-