-
លូកា ១៤:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «ពេលដែលមានគេអញ្ជើញអ្នកទៅពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ កុំទៅអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេឡើយ+ ក្រែងលោគេបានអញ្ជើញភ្ញៀវណាម្នាក់ដែលមានកិត្តិយសជាងអ្នក ឲ្យមកចូលរួមដែរ។ ៩ បន្ទាប់មក អ្នកដែលបានអញ្ជើញអ្នកនិងភ្ញៀវនោះ នឹងមកប្រាប់អ្នកថា៖ ‹សូមឲ្យបុរសនេះអង្គុយនៅទីនេះវិញ›។ រួចអ្នកត្រូវទៅអង្គុយនៅកន្លែងក្រោយគេបង្អស់ទាំងអាម៉ាស់មុខ។ ១០ ប៉ុន្តែ ពេលដែលមានគេអញ្ជើញអ្នក ចូរទៅអង្គុយនៅកន្លែងខាងក្រោយបង្អស់។ ដូច្នេះ ពេលបុរសដែលអញ្ជើញអ្នកបានមកដល់ គាត់នឹងប្រាប់អ្នកថា៖ ‹សម្លាញ់ សូមទៅអង្គុយនៅកន្លែងខាងមុខ›។ រួចអ្នកនឹងមានកិត្តិយសនៅមុខភ្ញៀវទាំងអស់។+
-
-
ពេត្រុសទី១ ៥:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ តាមរបៀបដូចគ្នា ចូរអ្នករាល់គ្នាដែលជាយុវជន ចុះចូលនឹងបុរសចាស់ទុំ។+ ប៉ុន្តែ ចូរមនុស្សទាំងអស់គ្នាបំពាក់*ខ្លួនដោយចិត្តរាបទាបក្នុងរបៀបដែលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ពីព្រោះព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។+
-