-
អ្នកទូន្មាន ១០:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ប៉ុន្តែ បើស្រុកណាមានពូជពង្សអ្នកមានឋានៈខ្ពស់ឡើងធ្វើជាស្ដេច ហើយមានពួកមន្ត្រីបរិភោគអាហារតាមត្រូវពេលដើម្បីឲ្យមានកម្លាំង មិនមែនដើម្បីឲ្យស្រវឹង ស្រុកនោះនឹងមានសេចក្ដីសុខហើយ!+
-
-
អេសាយ ២៨:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ពួកសង្ឃនិងពួកអ្នកប្រកាសទំនាយវង្វេងវង្វាន់ដោយស្រាទំពាំងបាយជូរ
គ្រឿងស្រវឹងធ្វើឲ្យពួកគេដើរទ្រេតទ្រោត។
ពួកគេវង្វេងវង្វាន់ដោយសារស្រា
គឺស្រាទំពាំងបាយជូរធ្វើឲ្យពួកគេវង្វេងស្មារតី
ពួកគេដើរទ្រេតទ្រោតដោយសារស្រវឹងស្រា
អ្វីដែលពួកគេបានឃើញក្នុងគំនិតនាំឲ្យខ្លួនគេវង្វេង
ហើយធ្វើឲ្យពួកគេកាត់ក្ដីមិនត្រឹមត្រូវ។+
-