-
សាំយូអែលទី១ ៨:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ គាត់ប្រាប់ថា៖ «ស្ដេចដែលនឹងគ្រប់គ្រងលើអ្នករាល់គ្នាមានសិទ្ធិបង្គាប់ដូចតទៅ៖+ ស្ដេចនឹងយកកូនប្រុសៗរបស់អ្នក+ ឲ្យធ្វើជាទាហានរទេះចម្បាំង+ និងទាហានសេះ+ ហើយឲ្យពួកគេខ្លះទៀតរត់នៅពីមុខរទេះចម្បាំង។ ១២ ស្ដេចនឹងតែងតាំងឲ្យមានមេលើក្រុមមនុស្ស១.០០០នាក់ៗ+ និងមេលើក្រុមមនុស្ស៥០នាក់ៗ។+ ស្ដេចនឹងឲ្យអ្នកខ្លះភ្ជួររាស់+ ហើយឲ្យអ្នកខ្លះច្រូតកាត់។+ ស្ដេចនឹងឲ្យអ្នកខ្លះទៀតធ្វើគ្រឿងចម្បាំង និងឧបករណ៍សម្រាប់រទេះចម្បាំងរបស់គាត់។+
-
-
បណ្ដាស្ដេចទី១ ៤:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ សាឡូម៉ូនបានតែងតាំងអភិបាល១២នាក់ឲ្យត្រួតត្រាលើស្រុកអ៊ីស្រាអែលទាំងមូល។ ពួកគាត់ផ្គត់ផ្គង់ស្បៀងអាហារដល់ស្ដេចនិងពួកអ្នកដែលនៅក្នុងវិមាន។ មួយឆ្នាំម្ដង ពួកគាត់ម្នាក់ៗមានវេនទទួលខុសត្រូវខាងការផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែ។+
-
-
ប្រវត្តិហេតុទី២ ២៦:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ បន្ថែមទៅទៀត អូសៀសបានសង់ប៉មផ្សេងៗឲ្យរឹងមាំ+ក្នុងក្រុងយេរូសាឡិម នៅជិតទ្វារជ្រុងកំពែង+ ទ្វារច្រកភ្នំ+ និងជិតសសរទ្រ។ ១០ គាត់ថែមទាំងបានសង់ប៉មនានា+នៅក្នុងតំបន់ស្ងាត់ជ្រងំ ហើយជីកអណ្ដូងជាច្រើន ព្រោះគាត់មានហ្វូងសត្វច្រើនសន្ធឹក។ គាត់ក៏បានធ្វើដូច្នេះនៅតំបន់សេភីឡានិងតំបន់ទំនាបដែរ។ គាត់មានកសិករនិងអ្នកមើលថែចម្ការទំពាំងបាយជូរនៅភ្នំនានានិងនៅភ្នំកើមែល ព្រោះគាត់ចូលចិត្តកសិកម្ម។
-
-
បទចម្រៀងសាឡូម៉ូន ៨:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ សាឡូម៉ូនមានចម្ការទំពាំងបាយជូរ+នៅបាលហេម៉ូន។
គាត់ប្រគល់ចម្ការនោះឲ្យពួកអ្នកដែលថែរក្សាមើលការខុសត្រូវ។
ពួកគេម្នាក់ៗបង់១.០០០កាក់ប្រាក់សម្រាប់ផលផ្លែដែលបានមកពីចម្ការនោះ។
-