បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៣:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឮ​អំពី​ការ​វិនិច្ឆ័យ​ក្ដី​ដែល​ស្ដេច​បាន​ធ្វើ​នោះ ហើយ​ពួក​គេ​បាន​កោត​ស្ងើច​នឹង​ស្ដេច+ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​ព្រះ​បាន​ឲ្យ​ប្រាជ្ញា​ដល់​ស្ដេច​ដើម្បីវិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌។+

  • បណ្ដាស្ដេចទី១ ៤:២៩-៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ព្រះ​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​លើស​លប់ និង​សមត្ថភាព​វែក​ញែក​យ៉ាង​ពូកែ ព្រម​ទាំង​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ ដែល​គ្មាន​នរណា​អាច​វាស់​ស្ទង់​បាន​ឡើយ។*+ ៣០ សាឡូម៉ូន​មាន​ប្រាជ្ញា​លើស​អស់​អ្នក​ដែល​មក​ពី​ស្រុកខាងកើត និង​អស់​អ្នក​ដែល​នៅ​ស្រុក​អេហ្ស៊ីប។+ ៣១ គាត់​មាន​ប្រាជ្ញា​លើស​មនុស្ស​ឯ​ទៀត គឺ​មាន​ប្រាជ្ញា​ជាង​អ៊ីថាន+ជា​កូន​ចៅ​អែសរ៉ា និង​ហេម៉ាន+ កាល់កូល+ និង​ដាដា​ដែល​ជា​កូន​ម៉ាហូល។ កិត្តិ​នាម​របស់​សាឡូម៉ូន​ល្បី​រន្ទឺ​ដល់​គ្រប់​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ។+

  • ប្រវត្តិហេតុទី២ ១:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ សូម​ឲ្យ​ខ្ញុំ​មាន​ចំណេះ​និង​ប្រាជ្ញា+ ដើម្បី​ខ្ញុំ​អាច​ដឹក​នាំ​បណ្ដា​ជន​ទាំង​នេះ​បាន។ បើ​មិន​ដូច្នោះ​ទេ តើ​ខ្ញុំ​នឹង​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក​ដែល​មាន​ចំនួន​ដ៏​ច្រើន​យ៉ាង​នេះ​ដូច​ម្ដេច​បាន?​»។+

      ១១ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​សារ​នេះ​ជា​បំណង​ចិត្ត​របស់​អ្នក ហើយ​អ្នក​មិន​បាន​សុំ​ឲ្យ​មាន​អាយុ​វែង ឬ​សុំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​និង​កិត្តិយស ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់​ទេ តែ​អ្នក​បាន​សុំ​ឲ្យ​មាន​ចំណេះ​និង​ប្រាជ្ញា​វិញ ដើម្បី​វិនិច្ឆ័យ​រាស្ត្រ​របស់​ខ្ញុំ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក+ ១២ នោះ​ខ្ញុំ​នឹង​ឲ្យ​ចំណេះ​និង​ប្រាជ្ញា​ដល់​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​កិត្តិយស​និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​មុន​អ្នក​និង​ក្រោយ​អ្នក​មិន​ដែល​មាន​ស្ដេច​ណា​ដូច​អ្នក​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក