បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២៤:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ សូម​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​លោក​និង​ខ្ញុំ+ ហើយ​សូម​ព្រះ​យេហូវ៉ា​សង​សឹក​លោក​ជំនួស​ខ្ញុំ​ចុះ។+ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ទេ។+ ១៣ ដូច​សុភាសិត​បុរាណ​ថា​៖ ‹មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត›។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ឡើយ។

  • សាំយូអែលទី១ ២៦:៨-១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ឃើញ​ដូច្នេះ អាប៊ីសាយ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ថ្ងៃ​នេះ ព្រះ​បាន​ប្រគល់​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។+ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​គាត់​ម្ដង​ឲ្យ​ស្លាប់​ទៅ មិន​ចាំ​បាច់​ចាក់​ពីរ​ដង​ទេ​»។ ៩ ក៏​ប៉ុន្តែ ដាវីឌ​និយាយ​ទៅ​អាប៊ីសាយ​ថា​៖ ​«​កុំ​ធ្វើ​អាក្រក់​ចំពោះ​លោក​ឡើយ។ តើ​អ្នក​ដែល​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង+ នឹង​គ្មាន​ទោស​ឬ?​»។+ ១០ ដាវីឌ​និយាយ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា ព្រះ​យេហូវ៉ា​នឹង​សម្លាប់​លោក​ដោយ​ផ្ទាល់+ ឬ​លោក​នឹង​អស់​ជីវិត​ដូច​មនុស្ស​ទូទៅ​ដែរ+ ឬ​លោក​នឹង​ស្លាប់​ក្នុង​សមរភូមិ។+

  • ចម្រៀងសរសើរព្រះ ៣៧:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ចូរ​នៅ​ស្ងៀម​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+

      ហើយ​រង់​ចាំ​លោក​ដោយ​ចិត្ត​អត់​ធ្មត់។

      កុំ​ក្ដៅ​ក្រហាយ​ពេល​ដែល​អ្នក​ណា​ម្នាក់​បាន​សម្រេច​ផែន​ការ​អាក្រក់​របស់​ខ្លួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក