-
សាំយូអែលទី២ ១៩:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ តែបាស៊ីលឡាយឆ្លើយថា៖ «ខ្ញុំចាស់ណាស់ហើយ រស់មិនបានយូរទៀតទេ តើឲ្យខ្ញុំទៅក្រុងយេរូសាឡិមជាមួយនឹងស្ដេចធ្វើអ្វី? ៣៥ ខ្ញុំមានអាយុ៨០ឆ្នាំហើយ+ ខ្ញុំមិនអាចមើលដឹងរបស់ល្អនិងរបស់មិនល្អបានឡើយ។ ទោះជាខ្ញុំបរិភោគអ្វីក៏ដោយ ក៏ខ្ញុំលែងដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់ទៀតដែរ។ ណាមួយទៀត ទោះជាខ្ញុំស្ដាប់អ្នកចម្រៀងប្រុសស្រីច្រៀងក៏ដោយ ក៏ខ្ញុំលែងដឹងថាពីរោះឬមិនពីរោះទៀតដែរ។+ ដូច្នេះ តើគួរឲ្យខ្ញុំទៅធ្វើជាបន្ទុកថែមទៀតដល់ស្ដេចជាម្ចាស់របស់ខ្ញុំឬ?
-