ចម្រៀងសរសើរព្រះ ៦២:១២ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១២ ឱព្រះយេហូវ៉ា លោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ព្រោះលោកតបស្នងមនុស្សម្នាក់ៗស្របតាមការប្រព្រឹត្តរបស់ពួកគេ។+ អ្នកទូន្មាន ១១:៩ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៩ ឱយុវជនអើយ ចូរសប្បាយកាលដែលអ្នកនៅក្មេងនៅឡើយ។ ចូរឲ្យចិត្តរបស់អ្នកត្រេកអរក្នុងគ្រាយុវវ័យ។ ចូរធ្វើតាមចិត្តប៉ងប្រាថ្នា និងទៅកន្លែងណាដែលអ្នកចង់ទៅ។ ប៉ុន្តែ អ្នកត្រូវដឹងថាព្រះពិតនឹងវិនិច្ឆ័យការប្រព្រឹត្តទាំងអស់របស់អ្នក។+ ម៉ាថាយ ១២:៣៦, ៣៧ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៣៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សនឹងទទួលខុសត្រូវ+ចំពោះពាក្យឥតប្រយោជន៍ទាំងអស់ដែលពួកគេបានពោល។ ៣៧ ពីព្រោះអ្នកនឹងត្រូវរាប់ជាសុចរិតដោយសារសម្ដីរបស់ខ្លួន ឬនឹងត្រូវផ្ដន្ទាទោសដោយសារសម្ដីរបស់ខ្លួន»។ សកម្មភាព ១៧:៣១ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៣១ ពីព្រោះលោកបានកំណត់ថ្ងៃមួយដែលលោកមានគោលបំណងវិនិច្ឆ័យ+ពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង ហើយលោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។+ កូរិនថូសទី២ ៥:១០ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១០ ព្រោះធាតុពិតរបស់យើងទាំងអស់គ្នានឹងត្រូវសឲ្យឃើញនៅមុខកន្លែងកាត់ក្ដីរបស់គ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលរង្វាន់តាមការដែលខ្លួនបានប្រព្រឹត្តតាមរយៈរូបកាយ ទោះជាការប្រព្រឹត្តនោះល្អ ឬអាក្រក់ក៏ដោយ។+ ធីម៉ូថេទី១ ៥:២៤ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ២៤ ការខុសឆ្គងរបស់មនុស្សខ្លះត្រូវសឲ្យឃើញជាសាធារណៈ ហើយនាំឲ្យពួកគេទទួលការផ្ដន្ទាទោសភ្លាមៗ តែការខុសឆ្គងរបស់មនុស្សឯទៀត នឹងត្រូវសឲ្យឃើញនៅពេលក្រោយ។+
១២ ឱព្រះយេហូវ៉ា លោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ព្រោះលោកតបស្នងមនុស្សម្នាក់ៗស្របតាមការប្រព្រឹត្តរបស់ពួកគេ។+
៩ ឱយុវជនអើយ ចូរសប្បាយកាលដែលអ្នកនៅក្មេងនៅឡើយ។ ចូរឲ្យចិត្តរបស់អ្នកត្រេកអរក្នុងគ្រាយុវវ័យ។ ចូរធ្វើតាមចិត្តប៉ងប្រាថ្នា និងទៅកន្លែងណាដែលអ្នកចង់ទៅ។ ប៉ុន្តែ អ្នកត្រូវដឹងថាព្រះពិតនឹងវិនិច្ឆ័យការប្រព្រឹត្តទាំងអស់របស់អ្នក។+
៣៦ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សនឹងទទួលខុសត្រូវ+ចំពោះពាក្យឥតប្រយោជន៍ទាំងអស់ដែលពួកគេបានពោល។ ៣៧ ពីព្រោះអ្នកនឹងត្រូវរាប់ជាសុចរិតដោយសារសម្ដីរបស់ខ្លួន ឬនឹងត្រូវផ្ដន្ទាទោសដោយសារសម្ដីរបស់ខ្លួន»។
៣១ ពីព្រោះលោកបានកំណត់ថ្ងៃមួយដែលលោកមានគោលបំណងវិនិច្ឆ័យ+ពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង ហើយលោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។+
១០ ព្រោះធាតុពិតរបស់យើងទាំងអស់គ្នានឹងត្រូវសឲ្យឃើញនៅមុខកន្លែងកាត់ក្ដីរបស់គ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលរង្វាន់តាមការដែលខ្លួនបានប្រព្រឹត្តតាមរយៈរូបកាយ ទោះជាការប្រព្រឹត្តនោះល្អ ឬអាក្រក់ក៏ដោយ។+
២៤ ការខុសឆ្គងរបស់មនុស្សខ្លះត្រូវសឲ្យឃើញជាសាធារណៈ ហើយនាំឲ្យពួកគេទទួលការផ្ដន្ទាទោសភ្លាមៗ តែការខុសឆ្គងរបស់មនុស្សឯទៀត នឹងត្រូវសឲ្យឃើញនៅពេលក្រោយ។+